អដ្ឋកថាទុតិយវិហារសូត្រ
ក្បាលទី 31 · ទំព័រ 159
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយវិហារសូត្រទី ២ ដូចតទៅនេះ បទថា យត្ថ កាមា និរុជ្ឈន្តិ បានដល់ កាមទាំងឡាយ រមែងស្ងប់ទៅក្នុង ទីណា ។ បទថា និរោធេត្វា បានដល់ មិនត្រឡប់មកទៀតឡើយ ។ បទថា និច្ឆាតា បានដល់ អស់នូវការចង់បាន ព្រោះមិនមានការចង់បាន គឺតណ្ហា និងទិដ្ឋិតទៅទៀត ។ បទថា និព្វុតា សេចក្តីថា រលត់ឥតសេសសល់ ហើយ ព្រោះមិនមានកិលេសជាគ្រឿងធ្វើឲ្យក្តៅខាងក្នុង ។ បទថា តិណ្ណា បានដល់ ឆ្លងផុតកាមទាំងឡាយហើយ ។ បទថា បរគតា បាន ដល់ ទៅហួសច្រាំងនៃកាម ។ បទថា តទង្គេន បានដល់ ដោយអង្គឈាន នោះ ។ បទថា ឯត្ថ កាមា និរុជ្ឈន្តិ បានដល់ កាមទាំងឡាយរមែងរលត់