អដ្ឋកថាគាវីសូត្រ

ក្បាលទី 31 · ទំព័រ 175

គប្បីជ្រាបវិនិច្ឆ័យក្នុងគាវីសូត្រទី ៤ ដូចតទៅនេះ បទថា បព្វតេយ្យា បានដល់ មេគោរមែងត្រាច់ទៅលើភ្នំ ។ បទថា ន សុប្បតិដ្ឋិតំ បតិដ្ឋាបេត្វា បានដល់ មិនដាក់ជើងមុខឲ្យស៊ប់ល្អ ។ បទថា តំ និមិត្តំ បានដល់ និមិត្ត ពោល គឺបឋមជ្ឈាននោះ ។ បទថា ន ស្វាធិដ្ឋិតំ អធិដ្ឋាតិ បានដល់ មិនអធិដ្ឋានចិត្តដោយល្អ ។ បទថា អនភិហិសមានោ បានដល់ ឲ្យសម្រេច ។ បទថា មុទុ ចិត្តំ ហោតិ កម្មនិយំ សេចក្តីថា វិបស្សនាចិត្តទន់ក្នុងខណៈនៃលោកុត្តរមគ្គជា ចិត្តអត់ធន់ចំពោះការងារ គឺគួរប្រកប ការងារ យ៉ាងណា ចិត្តក្នុងចតុត្ថជ្ឈាន មានអភិញ្ញាជាបាទនៃភិក្ខុនោះ រមែង ជាចិត្តទន់ គួរដល់ការងារ ដូច្នោះ ។ បទថា អប្បមាណោ សមាធិ សេចក្តី