ឈានសូត្រ
ថា សមាធិក្នុងព្រហ្មវិហារ ៤ ក្តី សមាធិក្នុងមគ្គផលក្តី ឈ្មោះថា សមាធិ មិនមានប្រមាណ តែក្នុងសូត្រនេះ សំដៅដល់អារម្មណ៍ដែលមិនមានប្រមាណ ព្រោះហេតុនោះ គប្បីឃើញថា សមាធិស្ទាត់ជំនាញដោយល្អ ដែលជាអប្បមាណសមាធិ ដោយបរិយាយនេះ ។ បទថា សោ អប្បមាណេន សមាធិនា សុភាវិតេន សេចក្តីថា ភិក្ខុនេះ ចម្រើនវិបស្សនាក្នុងឋានៈនេះហើយ ទើប សម្រេចអរហត្ត ។ ឥឡូវនេះ ព្រះមានព្រះភាគកាលទ្រង់សម្តែងលំដាប់នៃ អភិញ្ញារបស់ព្រះខីណាស្រព ទើបត្រាស់ពាក្យជាដើមថា យំ យស្សេវ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យបឋមជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវ ការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យទុតិយជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យតតិយជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យ ចតុត្ថជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យអាកាសានញ្ចាយតនជ្ឈានខ្លះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនជ្ឈានខ្លះ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះ អាស្រ័យបឋមជ្ឈាន ព្រោះហេតុនោះ ពាក្យដែលតថាគតពោលហើយនុ៎ះ ពាក្យនុ៎ះ តថាគតពោលព្រោះអាស្រ័យសេចក្តីដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់ បឋមជ្ឈាន ។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណាដែលប្រព្រឹត្តទៅក្នុង បឋមជ្ឈាននោះ ភិក្ខុនោះ ក៏រមែងពិចារណាឃើញច្បាស់នូវធម៌ គឺបញ្ចក្ខន្ធ ទាំងនោះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ