អដ្ឋកថាអានន្ទសូត្រ

ក្បាលទី 31 · ទំព័រ 193

គប្បីជ្រាបវិនិច្ឆ័យក្នុងអានន្ទសូត្រទី ៦ ដូចតទៅនេះ បទថា សម្ពាធ្បេ១ ) បានដល់ ក្នុងទីចង្អៀត គឺកាមគុណ ៥ ។ បទថា ឱកាសាធិគមោ បានដល់ ដល់នូវឱកាស ។ បទថា សត្តានំ វិសុទ្ធិយា បានដល់ ដើម្បីឲ្យសត្វទាំងឡាយដល់នូវភាពបរិសុទ្ធ ។ បទថា សមតិក្កមាយ បាន ដល់ ដើម្បីជាប្រយោជន៍ដល់ការកន្លងទៅ ។ បទថា អត្ថង្គមាយ បានដល់ ដើម្បីជាប្រយោជន៍ដល់ការរលត់ទៅ ។ បទថា ញាយស្ស អធិគមាយ បាន ដល់ ដើម្បីជាប្រយោជន៍ដល់ការសម្រេចមគ្គ មួយអន្លើដោយវិបស្សនា ។ បទថា និព្វានស្ស សច្ឆិកិរិយាយ បានដល់ ដើម្បីជាប្រយោជន៍ដល់ការធ្វើ ។ និព្វានដែលមិនមានបច្ច័យតាក់តែងឲ្យប្រចក្ស ។ បទថា តទេវ នាម ចក្ខុំ ភវិស្សតិ បានដល់ ចក្ខុនោះឯង គឺបសាទចក្ខុ នឹងប្លែកគ្នាទៅក៏មិនមែន ។ បទថា តេ រូប បានដល់ រូបារម្មណ៍នោះឯងនឹងមកកាន់គន្លងបសាទចក្ខុ ។ បទថា តញ្ចាយតនំ នោ បដិសំវេទិស្សតិ បានដល់ បុគ្គលដែលមាន សញ្ញា និងមិនដឹងរូបាយតនៈនោះ ។ សូម្បីក្នុងបទដ៏សេស ក៏មានន័យនេះ ដូចគ្នា ។ បទថា ឧទាយិ បានដល់ ព្រះកាឡុទាយិត្ថេរ ។ បទថា សញ្ញីមេវ នុ ខោ បានដល់ ជាអ្នកមានចិត្តឬហ្ន៎ ។ ម អក្ខរៈ ត្រឹមតែជាបទសន្ធិ ។ បទថា កឹសញ្ញី បានដល់ ជាអ្នកមានសញ្ញាដោយសញ្ញាប្រភេទណា ។ បទថា សព្វសោ រូបសញ្ញានំ ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង សេចក្តី ថា សួរថា ព្រោះហេតុអ្វី ទើបព្រះអានន្ទកាន់យករូបសញ្ញានេះ ការសោយ អារម្មណ៍ មានរូបារម្មណ៍ជាដើម រមែងមានដល់លោក ដែលដល់ព្រមដោយ បឋមជ្ឈានជាដើមឬ ។