ព្រាហ្មណសូត្រ
គ្រានោះឯង ព្រាហ្មណ៍ ២ នាក់ ជាអ្នកចេះស្ទាត់នូវគម្ពីរ លោកាយតៈ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពោលពាក្យរាក់ទាក់ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរ រីករាយ និងពាក្យដែលគួររពឫករួចហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះ ព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន គ្រូឈ្មោះបូរណកស្សបៈជាអ្នកដឹង នូវហេតុទាំងពួង ឃើញនូវហេតុទាំងពួង តែងប្តេជ្ញានូវការដឹង ការឃើញ មិនមានសេសសល់ថា កាលអញដើរក្តី ឈរក្តី កាលអញដេកក្តី ភ្ញាក់ ឡើងក្តី ការដឹង និងការឃើញ ( នូវហេតុទាំងពួង ) តែងតម្កល់នៅស៊ប់ សព្វពេលវេលា ជានិរន្តរ៍ ។ បូរណកស្សបៈនោះ និយាយយ៉ាងនេះថា អញ តែងដឹង តែងឃើញនូវលោកដែលមិនមានទីបំផុតដោយសារញាណមិន មានទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន សូម្បីគ្រូឈ្មោះនិគ្គណ្ណនាដបុត្ត នេះ ក៏ជាអ្នកដឹងនូវហេតុទាំងពួង ឃើញនូវហេតុទាំងពួងដែរ តែងប្តេជា នូវការដឹង ការឃើញ មិនមានសេសសល់ថា កាលអញដើរក្តី ឈរក្តី អញដេកក្តី ភ្ញាក់ឡើងក្តី ការដឹង ការឃើញ ( នូវហេតុទាំងពួង ) តែង តម្កល់នៅស៊ប់ សព្វពេលវេលា ជានិរន្តរ៍ ។ និគ្គណ្ណនាដបុត្តនោះនិយាយ យ៉ាងនេះថា អញតែងដឹង តែងឃើញនូវលោកដែលមិនមានទីបំផុត ដោយសារ ញាណមិនមានទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន បណ្តាញាណវាទៈទាំង ២ និងវិបច្ចនិកវាទៈ ទៅវិញទៅមកទាំង ២ នេះ តើវាទៈណាពិត វាទៈណា កុហក ។ ម្នាលព្រាហ្មណ៍ទាំងឡាយ ណ្ហើយកុំសួរត្រង់ពាក្យថា បណ្តាញាណ វាទៈទាំង ២ និងវិបច្ចនិកវាទៈ ទៅវិញទៅមកទាំង ២ នេះ តើវាទៈណាពិត វាទៈណាកុហក ដូច្នេះនុ៎ះ ចូរផ្អាកទុកទៅចុះ ម្នាលព្រាហ្មណ៍ទាំងឡាយ