អដ្ឋកថាព្រាហ្មណសូត្រ

ក្បាលទី 31 · ទំព័រ 202

គប្បីជ្រាបវិនិច្ឆ័យក្នុងព្រាហ្មណសូត្រទី ៧ ដូចតទៅនេះ បទថា លោកាយតិកា បានដល់ ព្រាហ្មណ៍ដែលបង្រៀនគម្ពីរលោកាយតៈ ។ បទថា សតតំ គឺក្នុងកាលគ្រប់កាល ។ បទថា សមិតំ បានដល់ មិនមានរវាង ចន្លោះ ។ បទថា តិដ្ឋតេតំ កាត់បទជា តិដ្ឋតុ ឯតំ ប្រែថា សេចក្តីនេះ លើកទុកសិនចុះ គឺពួកអ្នកកុំផ្តើមដល់រឿងនេះឡើយ មិនមានប្រយោជន៍អ្វី ដល់ពួកអ្នកទេ ។ បទថា ធម្មំ វោ ព្រាហ្មណា ទេសេស្សាមិ សេចក្តីថា តថាគតនឹងសម្តែងធម៌ដល់ពួកអ្នក ។ បទថា ទឡធម្មោ បានដល់ ខ្មាន់ធ្នូ ឈរកាន់ធ្នូធ្ងន់ ។ បទថា ធនុគ្គហោ បានដល់ ខ្មាន់ធ្នូ ។ ឈ្មោះថា ធ្នូធ្ងន់ លោកពោលថា ត្រូវប្រើកម្លាំងមនុស្ស ២០០០ នាក់ ដើម្បីលើក ។ ឈ្មោះ ថា ប្រើកម្លាំងមនុស្ស ២០០០ នាក់ កាន់ខ្សែធ្នូជាលោហៈ កាលនឹងលើក ក៏ ចាប់ដងធ្នូលើកឡើង រហូតដល់ក ទើបផុតផែនដី ។ បទថា សិក្ខិតោ បាន រៀនសិប្បៈក្នុងសំណាក់អាចារ្យអស់ ២២ ឆ្នាំ ។ បទថា កតហត្ថោ បានដល់ នាយខ្មាន់ធ្នូម្នាក់សិក្សាសិប្បៈបុណ្ណោះ មិន បានប្រឡងថ្វីដៃ តែនាយខ្មាន់ធ្នូនេះ បានប្រឡងថ្វីដៃហើយ គឺមានការជំនាញ ច្រើន ។ បទថា កតុបសនោ បានដល់ បង្ហាញថ្វីដៃក្នុងរាជត្រកូលមកហើយ ។ បទថា លហុកេន អសនេន បានដល់ ដោយព្រួញដែលស្រាល ធ្វើខាងក្នុងឲ្យជាប្រហោង យកសំឡីជាដើមញាត់ពេញ ធ្វើជាសញ្ញា ពិត ហើយ ព្រួញធម្មតាដែលធ្វើបាញ់ស្ទុះទៅត្រឹមមួយឧសភៈ តែព្រួញរបស់នាយ ខ្មាន់ធ្នូ ហើរទៅបាន ២ ឧសភៈ ។ បេ ។ ព្រួញធម្មតាស្ទុះទៅបាន ៨ ឧសភៈ តែព្រួញរបស់នាយខ្មាន់ធ្នូស្ទុះទៅបាន ១៦ ឧសភៈ ។ បទថា អប្បកសិរេន គឺដោយមិនលំបាក ។ បទថា អតិបតេយ្យ គឺកន្លងទៅបាន អធិប្បាយថា ខ្មាន់ធ្នូនោះឈានកន្លងស្រមោលប្រមាណ ១ ចំអាម ៤ ធ្នាប់ បានដោយ ឆាប