ទេវសូត្រ

ក្បាលទី 31 · ទំព័រ 204

ម្នាលភិក្ខុទាំងឡាយ មានរឿងពីព្រេងនាយមកថា សង្រ្គាម នៃអសុរ មួយអន្លើដោយពួកទេវតា ជាស្រង្គាមតទល់ប្រឡូកកេកោគ្នាហើយ ម្នាលភិក្ខុទាំងឡាយ ក្នុងសង្រ្គាមនោះឯង ពួកអសុរឈ្នះ ពួកទេវតាចាញ់ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាបរាជ័យហើយ ក៏បានរត់ឆ្ពោះមុខទៅកាន់ ទិសខាងជើង ពួកអសុរក៏ដេញតាម ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតាមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកអសុរ នាំគ្នានៅតែដេញតាមមិន លែងសោះ បើដូច្នោះ គួរតែពួកយើងតយុទ្ធនឹងពួកអសុរឲ្យអស់ពីរគ្រា ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា បានតយុទ្ធនឹងពួកអសុរ ក្នុងលើកទី ២ ទៀត ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទី ២ នោះឯង ពួកអសុរឈ្នះ ពួក ទេវតាចាញ់ ( ទៀត ) ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាបរាជ័យ ហើយ ក៏បានរត់ឆ្ពោះមុខទៅកាន់ទិសខាងជើង ពួកអសុរក៏នាំគ្នាដេញតាម ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតាមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកអសុរនៅតែនាំគ្នាដេញតាមមិនលែងសោះ បើដូច្នោះ គួរតែពួកយើង តយុទ្ធនឹងពួកអសុរឲ្យអស់បីគ្រា ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា បានតយុទ្ធនឹងពួកអសុរ ក្នុងលើកទី ៣ ទៀត ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទី ៣ នោះឯង ពួកអសុរឈ្នះ ពួកទេវតាចាញ់ ( ទៀត ) ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាបរាជ័យ ហើយ ក៏ភ័យរត់ចូលក្នុងទេវបុរីវិញ ។ ម្នាលភិក្ខុទាំងឡាយ ឯងពួកទេវតា ដែលបានចូលទៅដល់ទេវបុរីហើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ពួកយើងមានខ្លួនបានដល់នូវទីការពារភ័យហើយ ទាំងពួកអសុរ ក៏មិនគប្បី ធ្វើអ្វីយើងបាន ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកអសុរ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកទេវតាមានខ្លួនបានដល់នូវទីការពារភ័យហើយ ពួកយើងម