អដ្ឋកថា នាគសូត្រ
ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីឈ្មោលក្តី ដំរីញីក្តី ដំរីស្ទាវក្តី កូនដំរីក្តី ទៅកាត់ចុងស្មៅមុនៗ ជាងដំរីដ៏ប្រសើរ ដែលនៅក្នុង ព្រៃ ខ្វល់ខ្វាយរកចំណី ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរ នៅក្នុងព្រៃ តែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុង សម័យណា ដំរីឈ្មោលក្តី ដំរីញីក្តី ដំរីស្ទាវក្តី កូនដំរីក្តី ទំពាស៊ីមែកឈើ បាក់ ដែលដំរីដ៏ប្រសើរ នៅក្នុងព្រៃខ្វល់ខ្វាយរកចំណី បានកាច់បំបាក់ខ្ទេចខ្ទី ហើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរ នៅក្នុងព្រៃ តែង ធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរី ដ៏ប្រសើរនៅក្នុងព្រៃ ចុះកាន់កំពង់ទឹក ដំរីឈ្មោលក្តី ដំរីញីក្តី ដំរីស្ទាវក្តី កូនដំរីក្តី តែងទៅកូរទឹកដោយប្រមោយមុនៗ ( ជាងដំរីនោះ ) ម្នាលភិក្ខុ ទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ រមែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីដ៏ប្រសើរ នៅក្នុង ព្រៃ ចុះកាន់កំពង់ទឹក ដំរីញីទាំងឡាយ តែងដើរដដុសកាយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរ នៅក្នុងព្រៃ រមែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ដំរីដ៏ប្រសើរ នៅក្នុង ព្រៃ មានសេចក្តីត្រិះរិះយ៉ាងនេះថា ក្នុងកាលឥឡូវនេះ អញនៅច្រឡូក ច្រឡំ ដោយដំរីឈ្មោល ដំរីញី ដំរីស្ទាវ កូនដំរី អញតែងទំពាស៊ីស្មៅដែល