បញ្ចាលសូត្រ

ក្បាលទី 31 · ទំព័រ 238

សម័យមួយ ព្រះអានន្ទដ៏មានអាយុ កាលគង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ គ្រានោះ ព្រះឧទាយិដ៏មានអាយុ បានចូលទៅរក ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ រពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រះឧទាយិដ៏មានអាយុ អង្គុយ ក្នុងទីសមគួរហើយ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា ម្នាល អាវុសោ ទេវបុត្តឈ្មោះបញ្ចាលចណ្ឌៈ ពោលនូវពាក្យនេះថា បុគ្គលណា មានបញ្ញាក្រាស់ ដូចផែនដី ជ្រាបច្បាស់ នូវឱកាសដែលតាំងនៅក្នុងទីចង្អៀត ជាព្រះពុទ្ធ ត្រាស់ដឹង នូវឈាន បុគ្គលនោះ ជាអ្នកប្រាជ្ញលាក់ខ្លួន នឹង ប្រសើរផុត ។ ម្នាលអាវុសោ ទីចង្ហៀតនោះ តើដូចម្តេចខ្លះ ។ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្ហៀត ដែលព្រះដ៏មានព្រះភាគសម្តែងហើយ តើដូចម្តេចខ្លះ ។ ម្នាល អាវុសោ កាមគុណ ៥ យ៉ាងនេះ ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងថា ទី ចង្អៀត ។ កាមគុណ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺរូបដែលគប្បីដឹងដោយ ចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ ១ សំឡេងដែលគប្បីដឹង ដោយសោតៈ ១ ។ បេ ។ ក្លិនដែលគប្បីដឹងដោយច្រមុះ ១ រសដែលគប្បីដឹង ដោយអណ្តាត ១ ផ្សព្វដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជា ហេតុនៃសេចក្តីត្រេកអរ ១ ។