អដ្ឋកថាបញ្ចាលសូត្រ

ក្បាលទី 31 · ទំព័រ 243

គប្បីជ្រាបវិនិច្ឆ័យក្នុងបញ្ចាលសូត្រទី ១ នៃបញ្ចាលវគ្គទី ៥ ដូចតទៅនេះ បទថា ឧទាយិ បានដល់ ព្រះថេរៈឈ្មោះកាឡុទាយី ។ បទថា អវិទា ប្រែថា បានដឹងហើយ ។ បទថា ភូរិមេធសោ ប្រែថា មានបញ្ញា ច្រើន ។ បទថា យោ ឈានមនុពុជ្ឈិ ពុទ្ធោ គឺព្រះពុទ្ធទ្រង់បានត្រាស់ដឹង ឈាន ។ បទថា បដិលីននិសភោ បានដល់ ពួនសម្ងំម្នាក់ឯង និងជា បុគ្គលប្រសើរខ្ពង់ខ្ពស់ ។ បទថា មុនិ បានដល់ ព្រះពុទ្ធមុនី ។ បទថា បរិយាយេន គឺដោយហេតុ ១ ។ បឋមជ្ឈាន ឈ្មោះថា សម្រេចតាម ឱកាស ដោយត្រឹមមិនមានការចង្អៀតចង្អល់ផ្លូវកាមបុណ្ណោះ មិនទួទៅទាំងអស់ ឡើយ ។ បទថា តត្របត្ថិ សម្ពាធោ បានដល់ កាលនៅមាន បឋមជ្ឈាន ការចង្អៀតចង្អល់ គឺការបៀតបៀនក៏នៅមាននោះឯង ។ បាលី ថា តត្ថ បត្ថិ ដូច្នេះក៏មាន ។ បទថា កិញ្ច តត្ថ សម្ពាធោ បានដល់ ក្នុង ឈាននោះ ឈ្មោះថា ចង្អៀតចង្អល់ដូចម្តេច ។ បទថា អយមេត្ថ សម្ពាធោ បានដល់ ភាពដែលវិតក្ក និងវិចារៈ មិនទាន់រលត់ទៅ នេះឈ្មោះថា ជាការចង ្ហៀតចង្អល់ គឺបៀតបៀនជានិច្ច ។ គប្បីជ្រាបអត្ថក្នុងវារៈទាំងអស់ ដោយ ឧបាយនេះ ។ បទថា និប្បរិយាយេន គឺមិនមែនដោយអាការ ១ អធិប្បាយ