អដ្ឋកថា បឋមកាមហេសសូត្រ
ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងថា កាយសក្ខិ កាយសក្ខិ ដូច្នេះ ម្នាលអាវុសោ កាយសក្ខិ ដែលព្រះមានព្រះភាគសម្តែង ហើយ តើដោយហេតុប៉ុន្មាន ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ ចាកកាមទាំងឡាយ ។ បេ ។ បានដល់នូវបឋមជ្ឈាន អាយតនៈ គឺបឋមជ្ឈាន នោះមាន ព្រោះអាការណាៗ ភិក្ខុក៏ពាល់ត្រូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង ។ ម្នាលអាវុសោ មួយ ទៀត ភិក្ខុព្រោះស្ងប់រម្ងាប់នូវវិតក្ក និងវិចារៈ ។ បេ ។ ក៏បានដល់នូវទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាយតនៈនោះកើតព្រោះអាការណាៗ ភិក្ខុក៏ពាល់ ត្រូវនូវអាយតនៈនោះដោយកាយ ព្រោះអាការនោះៗ ម្នាលអាវុសោ កាយ- សក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ ដោយបរិយាយត្រឹម ប៉ុណ្ណេះឯង ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះ កន្លងនូវរូបសញ្ញា ព្រោះវិនាសទៅនៃបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង អាយតនៈនោះកើតព្រោះអាការណាៗ ភិក្ខុក៏ពាល់ត្រូវនូវអាយតនៈនោះដោយកាយ ព្រោះអាការនោះៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ ដោយបរិយាយត្រ ឹមប៉ុណ្ណេះឯង ។ បេ ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ ទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញ ដោយបញ្ញា អាយតនៈនោះកើតព្រោះអាការណាៗ ភិក្ខុក៏ពាល់ត្រូវនូវ អាយតនៈនោះដោយកាយ ព្រោះអាការនោះ