អដ្ឋកថា តតិយកាមហេសសូត្រ

ក្បាលទី 31 · ទំព័រ 248

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយកាមហេសសូត្រទី ៣ ដូចតទៅ នេះ បទថា បញ្ញាយ បន បជានាតិ បានដល់ ដឹងអាយតនៈនោះៗ ដោយ បឋមជ្ឈាន និងវិបស្សនាបញ្ញា ។ ក្នុងព្រះសូត្រនេះ គប្បីជ្រាបភាពជាបរិយាយ និងនិប្បរិយាយ ដោយន័យមុននោះឯង ។ ក្នុងព្រះសូត្រនេះ យ៉ាងណា ក្នុងព្រះសូត្រដទៃក្រៅអំពីនេះ ក៏យ៉ាងនោះ ។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ឧភតោភាគវិមុត្ត ឧភតោភាគវិមុត្ត ដូច្នេះ ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះមានព្រះភាគសម្តែងហើយ តើដោយហេតុប៉ុន្មាន ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ ក៏បានដល់នូវបឋមជ្ឈាន អាយតនៈនោះកើតព្រោះអាការណាៗ ភិក្ខុពាល់ត្រូវនូវអាយតនៈ នោះដោយកាយ ព្រោះអាការនោះៗ ទាំងដឹងច្បាស់ដោយបញ្ញា ម្នាល អាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង ។ បេ ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបាន ដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា អាយតនៈនោះកើតព្រោះអាការណាៗ ភិក្ខុពាល់ត្រូវ នូវអាយតនៈនោះដោយកាយ ព្រោះអាការនោះៗ ទាំងបានដឹងច្បាស់ដោយ បញ្ញា ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគទ្រង់ សម្តែងហើយ ដោយនិប្បរិយាយត្រឹមប៉ុណ្ណេះឯង ។ តតិយកាមហេសសូត្រទី ៤ គប្បីជ្រាបដោយន័យរបស់ព្រះសូត្រ ទាំង ២ នោះឯង ។ បទថា ឧភតោភាគវិមុត្តោ ក្នុងសូត្រនេះ បាន ដល់ ផុតហើយ ចាកកិលេសដែលជាសត្រូវនៃសមថៈ និងវិបស្សនាដោយ ចំណែកទាំង ២ ។ ក្នុងទីបំផុត គប្បីជ្រាបថា ឈ្មោះថា ឧភតោភាគវិមុត្ត ព្រោះផុតចាករ