បឋមសន្ទិដ្ឋិកសូត្រជាដើម

ក្បាលទី 31 · ទំព័រ 253

[ ៤៦-៥១ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងបឋមសន្ទិដ្ឋិកសូត្រជាដើមដូច្នេះ បទថា សន្ទិដ្ឋិកោ ប្រែថា ដែលបុគ្គលគប្បីឃើញឯង ។ បទថា និព្វានំ បានដល់ រម្លត់កិលេស ។ បទថា បរិនិព្វានំ ជាវេវចនៈនៃបទថា និព្វានំ នោះឯង ។ បទថា តទង្គនិព្វានំ បានដល់ និព្វានដោយអង្គនោះ មាន បឋមជ្ឈានជាដើម ។ បទថា ទិដ្ឋធម្មនិព្វានំ បានដល់ និព្វានក្នុងអត្តភាព នោះឯង ។ ពាក្យដ៏សេស ក្នុងបទទាំងអស់មានអត្ថងាយយល់ហើយ ដោយ ប្រការដូច្នេះ ។ អដ្ឋកថា បឋមសន្ទិដ្ឋិកសូត្រជាដើមចប់ បញ្ចាលវគ្គទី ៥ ចប់ ទុតិយបណ្ណាសក