ខេមវគ្គជាដើម
ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សេចក្តី ក្សេម សេចក្តីក្សេម ដូច្នេះ ម្នាលអាវុសោ សេចក្តីក្សេម ដែលព្រះដ៏មាន ព្រះភាគ ទ្រង់ត្រាស់ហើយ តើដោយហេតុប៉ុន្មាន ។ ម្នាលអាវុសោ ភិក្ខុក្នុង សាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់នូវបឋមជ្ឈាន ម្នាល អាវុសោ សេចក្តីក្សេម ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ ដោយ បរិយាយត្រឹមប៉ុណ្ណេះឯង ។ បេ ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវ សញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ ប្រការទាំងពួង អាសវៈទាំងឡាយ របស់ភិក្ខុនោះក៏អស់រលីងទៅ ព្រោះ ឃើញដោយបញ្ញា ម្នាលអាវុសោ សេចក្តីក្សេម ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយ ដោយនិប្បរិយាយត្រឹមប៉ុណ្ណេះឯង ។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលដល់ នូវសេចក្តីក្សេម ដល់នូវសេចក្តីក្សេម ដូច្នេះ ។ បេ ។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា អមតៈ អមតៈ ដូច្នេះ ។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គល ដល់នូវអមតៈ ដល់នូវអមតៈ ដូច្នេះ ។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ទីមិនមាន ភ័យ ទីមិនមានភ័យ ដូច្នេះ ។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលដល់ នូវទីមិនមានភ័យ ដល់នូវទីមិនមានភ័យ ដូច្នេះ ។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សេចក្តី ស្ងប់រម្ងាប់ សេចក្តីស្ងប់រម្ងាប់ ដូច្នេះ ។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សេចក្តី ស្ងប់រម្ងាប់ដោយលំដាប់ សេចក្តីស្ងប់រម្ងាប់ដោយលំដាប់ ដូច្នេះ ។