សម្មប្បធានវគ្គសូត្រជាដើម

ក្បាលទី 31 · ទំព័រ 267

ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខា មានកម្លាំងថយនេះ មាន ៥ យ៉ាង ។ ហេតុនៃសិក្ខាមានកម្លាំងថយ ៥ យ៉ាង តើដូចម្តេច ។ គឺ បាណាតិបាត ១ ។ បេ ។ សុរាមេរយមជ្ជប្បមាទដ្ឋាន ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខាមានកម្លាំងថយមាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុគួរចម្រើនសម្មប្បធាន ៤ យ៉ាង ដើម្បីលះបង់នូវហេតុនៃ សិក្ខាមានកម្លាំងថយ ៥ យ៉ាងនេះ ។ សម្មប្បធាន ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីដុតអកុសលធម៌ទាំងឡាយដ៏ លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១ ញ៉ាំងឆន្ទៈឲ្យ កើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់នូវ អកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងហើយ ១ ញ៉ាំងឆន្ទៈឲ្យ កើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីបណ្តុះបណ្តាល កុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ១ ញ៉ាំង ឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញ៉ាំង កុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យឋិតនៅ មិនឲ្យវិនាសទៅឲ្យ រឹងរឹតតែចម្រើនឡើង ឲ្យធំទូលាយ ឲ្យចម្រើនពេញលេញ ១ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើនសម្មប្បធាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវ ហេតុនៃសិក្ខា មានកម្លាំងថយ ៥ យ៉ាងនេះឯង ។ បណ្ឌិតសម្តែងសេចក្តីឲ្យ ពិស្តារ ដោយអំណាចសម្មប្បធានត្រឹមណាផងចុះ ។