វគ្គទី ៥

ក្បាលទី 31 · ទំព័រ 271

[ ៧៥-៧៦ ] ឥទ្ធិបាទវគ្គទី ៤ មានអត្ថងាយយល់ទាំងអស់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើនធម៌ ៩ យ៉ាង ដើម្បីដឹង ច្បាស់នូវរាគៈ ។ ធម៌ ៩ យ៉ាង តើដូចម្តេចខ្លះ ។ គឺសេចក្តីសម្គាល់ថាមិនល្អ ១ សេចក្តីសម្គាល់ដោយមរណានុបស្សនាញាណ ១ សេចក្តីសម្គាល់ក្នុង អាហារថាជារបស់គួរខ្ពើម ១ សេចក្តីសម្គាល់ក្នុងលោកទាំងពួងថា មិនគួរ ត្រេកអរ ១ សេចក្តីសម្គាល់ថា មិនទៀង ១ សេចក្តីសម្គាល់ក្នុងរបស់ ដែលមិនទៀងថាជាទុក្ខ ១ សេចក្តីសម្គាល់ក្នុងរបស់ដែលជាទុក្ខថាមិនមែន របស់ខ្លួន ១ សេចក្តីសម្គាល់នូវរបស់ដែលត្រូវលះបង់ ១ សេចក្តីសម្គាល់ ថា គួរនឿយណាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើនធម៌ ៩ យ៉ាង នេះ ដើម្បីដឹងច្បាស់នូវរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើនធម៌ ៩ យ៉ាង ដើម្បីដឹង ច្បាស់នូវរាគៈ ។ ធម៌ ៩ យ៉ាង តើដូចម្តេចខ្លះ ។ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ អាកាសានញ្ចាយតនជ្ឈាន ១ វិញ្ញាណញ្ចាយតនជ្ឈាន ១ អាកិញ្ចញ្ញាយតនជ្ឈាន ១ នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ សញ្ញាវេទយិតនិរោធ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ គួរចម្រើនធម៌ ៩ យ៉ាងនេះឯង ដើម្បីដឹងច្បាស់នូវរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើននូវធម៌ ៩ យ៉ាងនេះ ដើម្បីកំណត់ដឹង ដើម្បីអស់រលីងទៅ ដើម្បីលះ ដើម្បីអស់ទៅ ដើម្បីសូន្យ ទៅ ដើម្បីនឿយណាយ ដើម្បីរលត់ ដើម្បីលះបង់ ដើម្បីរលាស់ចោលនូវ រាគៈ ។ ភិក្ខុគួរចម្រើនធម៌ ៩ យ៉ាងនេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់រលីងទៅ ដើម្បីលះ ដើម្បីអស់ទៅ ដើម្បីសូន្យទៅ ដើម្បី នឿយណាយ ដើម្បីរលត់ ដើម្បីលះបង់ ដើម្បីរលាស់ចោលនូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា