ចេតនាសូត្រ
ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសីល បរិបូណ៌ដោយ សីលហើយ មិនបាច់ធ្វើដោយចេតនាថា អវិប្បដិសារៈចូរកើតឡើងដល់អាត្មាអញ ។ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ កើតឡើងដល់បុគ្គលមានសីល អ្នកបរិបូណ៌ដោយសីល ដោយហេតុណា ហេតុន៎ុះរមែងមានជាធម្មតា ម្នាល ភិក្ខុទាំងឡាយ កាលបើបុគ្គល មិនមានវិប្បដិសារៈហើយ មិនបាច់ធ្វើដោយ ចេតនាថា បាមុជ្ជចូរកើតឡើងដល់អាត្មាអញ ។ ម្នាលភិក្ខុទាំងឡាយ បាមុជ្ជៈ កើតឡើងដល់បុគ្គលមិនមានវិប្បដិសារៈ ដោយហេតុណា ហេតុន៎ុះរមែងមាន ជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានបាមុជ្ជៈហើយ មិនបាច់ធ្វើ ដោយចេតនាថា បីតិចូរកើតឡើងដល់អាត្មាអញ ។ ម្នាលភិក្ខុទាំងឡាយ បីតិ កើតឡើងដល់បុគ្គលអ្នកមានបាមុជ្ជៈ ដោយហេតុណា ហេតុន៎ុះរមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល មានចិត្តប្រកបដោយបីតិហើយ មិនបាច់ធ្វើដោយចេតនាថា កាយរបស់អាត្មាអញចូរស្ងប់រម្ងាប់ ។ ម្នាលភិក្ខុ ទាំងឡាយ កាយស្ងប់រម្ងាប់ ដល់បុគ្គលមានចិត្តប្រកបដោយបីតិ ដោយហេតុ ណា ហេតុន៎ុះរមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល មាន កាយស្ងប់រម្ងាប់ហើយ មិនបាច់ធ្វើដោយចេតនាថា អាត្មាអញនឹងសោយសុខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយស្ងប់រម្ងាប់សោយសុខ ដោយហេតុណា ហេតុន៎ុះរមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសុខ ហើយ មិនបាច់ធ្វើដោយចេតនាថា ចិត្តរបស់អាត្មាអញចូរនឹងធឹង ។ ម្នាល ភិក្ខុទាំងឡាយ ចិត្តរបស់បុគ្គលមានសុខ នឹងធឹងដោយហេតុណា ហេតុនុ៎ះ រមែងមានជាធម្មតា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តនឹងធឹងហើយ មិនបាច់ធ្វើដោយចេតនាថា អាត្មាអញនឹងដឹង នឹងឃើញតាមពិត ។