សីលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងចេតនាសូត្រទី ២ ដូចតទៅនេះ បទថា ន ចេតនាយ ករណីយំ បានដល់ មិនគិត មិនកំណត់ធ្វើ ។ បទថា ធម្មតា ឯសា បានដល់ នុ៎ះជាសភាវធម៌ នេះជានិយមនៃហេតុ ។ បទថា អភិសន្ទេន្តិ បានដល់ ឲ្យប្រព្រឹត្តទៅ ។ បទថា បរិបូរេន្តិ បានដល់ ធ្វើឲ្យ បរិបូណ៌ ។ បទថា អបរាបរំ គមនាយ បានដល់ ដើម្បីជាប្រយោជន៍ ដល់ការទៅកាន់ត្រើយនាយ គឺព្រះនិព្វាន ចាកវដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដែលជាត្រើយអាយ ។ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈមិន មានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យចាក ឧបនិស្ស័យ កាលបើបាមុជ្ជៈមិនមានហើយ បីតិរបស់បុគ្គលវិបត្តិចាកបាមុជ្ជៈ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើបីតិមិនមានហើយ បស្សទ្ធិរបស់ បុគ្គលវិបត្តិចាកបីតិ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើបស្សទ្ធិមិនមាន ហើយ សុខរបស់បុគ្គលវិបត្តិចាកបស្សទ្ធិ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើសុខមិនមានហើយ សម្មាសមាធិ របស់បុគ្គលវិបត្តិចាកសុខ រមែង សាបសូន្យចាកឧបនិស្ស័យ កាលបើសម្មាសមាធិមិនមានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ រមែងសាបសូន្យចាក ឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈមិនមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈ មិនមានហើយ វិមុត្តិញ្ញាណទស្សនៈរបស់ បុគ្គលវិបត្តិចាកនិព្វិទា និងវិរាគៈ រមែងសាបសូន្យចាកឧបនិស្ស័យ ។