ឧបនិសាសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 284

ឧបនិសាសូត្រទី ៤ ជាដើម ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងភិក្ខុ ទាំងឡាយថា ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈមិន មានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យចាក ឧបនិស្ស័យ កាលបើបាមុជ្ជៈមិនមានហើយ បីតិរបស់បុគ្គលវិបត្តិចាកបាមុជ្ជៈ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើបីតិមិនមានហើយ បស្សទ្ធិរបស់ បុគ្គលវិបត្តិចាកបីតិ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើបស្សទ្ធិមិនមាន ហើយ សុខរបស់បុគ្គលវិបត្តិចាកបស្សទ្ធិ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើសុខមិនមានហើយ សម្មាសមាធិរបស់បុគ្គលវិបត្តិចាកសុខ រមែង សាបសូន្យចាកឧបនិស្ស័យ កាលបើសម្មាសមាធិមិនមានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ រមែងសាបសូន្យចាក ឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈមិនមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈមិនមានហើយ វិមុត្តិញ្ញាណទស្សនៈរបស់ បុគ្គលវិបត្តិចាកនិព្វិទា និងវិរាគៈ រមែងសាបសូន្យចាកឧបនិស្ស័យ ។ ម្នាល អាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលវិបត្តិចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនសូវបរិបូណ៌ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិន សូវបរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈរបស់ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើ អវិប្បដិសារៈមិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែង សាបសូន្យចាកឧបនិស្ស័យ ។