សមាធិសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 290

មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុដែរឬ ដូចយ៉ាងភិក្ខុមិនសម្គាល់ថា ដីក្នុង ដី មិនសម្គាល់ថាទឹកក្នុងទឹក មិនសម្គាល់ថាភ្លើងក្នុងភ្លើង មិនសម្គាល់ថាខ្យល់ ក្នុងខ្យល់ មិនសម្គាល់ថាអាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសម្គាល់ថាវិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសម្គាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសម្គាល់ថានេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសម្គាល់ថាលោកនេះ ក្នុងលោក នេះ មិនសម្គាល់ថាលោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមាន សញ្ញា ( សេចក្តីសម្គាល់ជាធម្មតា ) ប៉ុណ្ណោះ ។ ម្នាលអានន្ទ ការបាននូវ សមាធិមានសភាពដូច្នោះ គប្បីមានដល់ភិក្ខុដែរ ដូចយ៉ាងភិក្ខុមិនសម្គាល់ថា ដីក្នុងដី មិនសម្គាល់ថាទឹកក្នុងទឹក មិនសម្គាល់ថាភ្លើងក្នុងភ្លើង មិនសម្គាល់ថា ខ្យល់ក្នុងខ្យល់ មិនសម្គាល់ថាអាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសម្គាល់ថាវិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសម្គាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសម្គាល់ថានេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសម្គាល់ថាលោកនេះ ក្នុងលោក នេះ មិនសម្គាល់ថាលោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែមានសញ្ញា ជាធម្មតាប៉ុណ្ណោះ ។