វិជយសូត្រ និងអដ្ឋកថា
ក្បាលទី 31 · ទំព័រ 299
គប្បីជ្រាបវិនិច្ឆ័យក្នុងសន្តសូត្រទី ៩ ដូចតទៅនេះ បទថា សន្តា បានដល់ ស្ងប់ ព្រោះមានអារម្មណ៍ស្ងប់ខ្លះ ព្រោះមានអង្គស្ងប់ខ្លះ ដែលបានឈ្មោះយ៉ាងនេះថា វិមោក្ខ ព្រោះផុតចាកធម៌ដែលជាសត្រូវ និង ព្រោះរួចផុតដោយល្អ ដោយប្រាសចាកសង្ស័យក្នុងអារម្មណ៍ ។ បទថា អតិក្កម្ម រូបេ បានដល់ កន្លងនូវរូបជ្ឈាន ប្រព្រឹត្តទៅ ។ ពាក្យដ៏សេស ក្នុងទីគ្រប់អន្លើ មានអត្ថងាយយល់ហើយ ។