អដ្ឋកថា វិជយសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែមិនមានសីល ភិក្ខុនោះឈ្មោះថា នៅមិនទាន់ពេញលេញដោយអង្គនោះ យ៉ាងនេះឡើយ ភិក្ខុ នោះត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញមានសទ្ធា ផង មានសីលផង ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុមានសទ្ធាផង មាន សីលផងហើយ ភិក្ខុនោះទើបឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាផង មានសីលផងហើយ តែមិនជាអ្នកចេះដឹង ច្រើន ចេះដឹងច្រើនហើយ តែមិនចេះសម្តែងធម៌ ចេះសម្តែងធម៌ហើយ តែចូលកាន់ បរិស័ទមិនកើត ចូលកាន់បរិស័ទកើតហើយ តែមិនក្លៀវក្លាសម្តែងធម៌ដល់ បរិស័ទ ក្លៀវក្លាសម្តែងធម៌ដល់បរិស័ទហើយ តែមិនទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យ ហើយ តែមិនបានរពឫកនូវបុព្វេនិវាសច្រើនប្រការ គឺរពឫកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ។ បេ ។ រពឫកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំង ឧទ្ទេស ដោយប្រការដូច្នេះ រពឫកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹក ឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ។ បេ ។ រពឫកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះហើយ តែទាស់មិនមាន ចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា ។ បេ ។ ដឹងច្បាស់នូវ ពួកសត្វដែលអន្ទោលទៅតាមកម្ម មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងនូវចក្ខុជា របស់មនុស្សធម្មតា ។ បេ ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ហើយ តែមិនធ្វើឲ្យជាក់ច្បាស់ ។ បេ ។ ព្រោះអស់អាសវៈទាំងឡាយហើយ ។ ភិក្ខុនោះឈ្មោះថា នៅមិនទាន់ពេញលេញដោយអង្គនោះ យ៉ាងនេះឡើយ ភិក្ខុ នោះត្រូវបំពេញអង្គនោះដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញមានសទ្ធាផង មានសីលផង ជាអ្នកច