សំយោជនសូត្រ

ក្បាលទី 31 · ទំព័រ 308

ម្នាលភិក្ខុទាំងឡាយ សំយោជនៈនេះ មាន ១០ យ៉ាង ។ សំយោជនៈ ១០ យ៉ាង តើដូចម្តេច ។ គឺសំយោជនៈជាចំណែកខាងក្រោម ៥ សំយោជនៈជាចំណែកខាងលើ ៥ ។ សំយោជនៈជាចំណែកខាងក្រោម ៥ តើដូចម្តេច ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាស ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ។ នេះជាសំយោជនៈជាចំណែកខាងក្រោម ៥ ។ សំយោជនៈជាចំណែកខាងលើ ៥ តើដូចម្តេច ។ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ នេះជាសំយោជនៈជាចំណែកខាងលើ ៥ ។ ម្នាលភិក្ខុទាំងឡាយ សំយោជនៈ មាន ១០ យ៉ាងនេះឯង ។ ៥