ខីលសូត្រ

ក្បាលទី 31 · ទំព័រ 309

ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះសេចក្តី រឹងត្អឹងនៃចិត្ត ៥ មិនបានផ្តាច់ផ្តិលចំណងរបស់ចិត្ត ៥ ទេ យប់ ឬថ្ងៃមកដល់ ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីសាបសូន្យក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ ឡើង មិនមានសេចក្តីចម្រើនឡើយ ។ សេចក្តីរឹងត្អឹងនៃចិត្ត ៥ ដែលភិក្ខុមិន បានលះបង់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្ត របស់ភិក្ខុនោះ មិនបង្អោនទៅដើម្បីព្យាយាមជាគ្រឿងដុតកម្តៅកិលេស ដើម្បី ប្រកបរឿយៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ។ ចិត្តរបស់ ភិក្ខុណាមិនបង្អោនទៅដើម្បីព្យាយាមជាគ្រឿងដុតកម្តៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ភិក្ខុនោះឈ្មោះថា មិនបានលះបង់សេចក្តីរឹងត្អឹងនៃចិត្តទី ១ នេះ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត ភិក្ខុសង្ស័យក្នុងធម៌ ។ បេ ។ សង្ស័យក្នុងសង្ឃ សង្ស័យ ក្នុងសិក្ខា ក្រោធខឹង មិនពេញចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានសេចក្តី រឹងរូសក្នុងសព្រហ្មចារីទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នក ក្រោធខឹង មិនពេញចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានសេចក្តីរឹងរូសក្នុង សព្រហ្មចារីទាំងឡាយហើយ ចិត្តរបស់ភិក្ខុនោះ រមែងមិនបង្អោនទៅ ដើម្បី