អប្បមាទសូត្រ
ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងអម្បាលម៉ាន ទោះបីមិន មានជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី មិន មានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមាន សញ្ញាក៏មិនមែនក្តី ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធប្រាកដជាប្រសើរជាងពួកស ត្វទាំងអម្បាលនោះ ( យ៉ាងណាមិញ ) ម្នាលភិក្ខុទាំងឡាយ កងធម៌ជា កុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទជាបឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាស្នាមជើងទាំងឡាយណាមួយរបស់ពួកសត្វដែលដើរលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ រមែងដល់នូវការប្រជុំចុះក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរីប្រាកដជាប្រសើរ ជាងស្នាមជើងនៃសត្វទាំងនោះ ព្រោះជាស្នាមជើងធំ យ៉ាងណាមិញ ម្នាលភិក្ខុ ទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទជាបឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទប្រាកដជាប្រសើរជាង កងធម៌ជាកុសលទាំងអស់នោះ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដូចជា បង្កង់ទាំងឡាយឯណានីមួយ របស់កូដាគារ ( ផ្ទះដែលគេសង្គ្រោះដោយ កំពូល ) បង្កង់ទាំងអស់នោះ ឈមទៅរកកំពូល ទេរទៅរកកំពូល ប្រជុំទៅ ត្រង់កំពូល កំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ ម្នាល ភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទជាបឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទប្រាកដជាប្រសើរជាង កងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀប ដូចជាក្លិនឫសឈើទាំងឡាយឯណានីមួយ ក្លិនឫសក្លាំពាក់ ប្រាកដជាប្រសើរ ជាងក្លិនឫសឈើទាំងនោះ យ៉ាងណាមិញ