អដ្ឋកថាអប្បមាទសូត្រ

ក្បាលទី 31 · ទំព័រ 318

គប្បីជ្រាបវិនិច្ឆ័យក្នុងអប្បមាទសូត្រទី ៥ ដូចតទៅនេះ បទថា ឯវមេវ ខោ ្បក៏យ៉ាងនោះដែរ្ទសេចក្តីថា គឺការមិនប្រមាទហេតុឲ្យធ្វើកុសល គប្បីឃើញថា ជាកំពូលនៃកុសលធម៌គ្រប់យ៉ាង ដូចព្រះសម្ពុទ្ធទ្រង់ជាកំពូល នៃសត្វទាំងពួង ដូច្នោះ ។ សួរថា អប្បមាទនោះជាលោកិយ ឯកុសលធម៌ ទាំងឡាយជាលោកុត្តរក៏មាន អប្បមាទនេះជាកាមាវចរតែម្យ៉ាង រីឯកុសល ធម៌ទាំងឡាយ ប្រព្រឹត្តទៅក្នុងភូមិ៤ មិនមែនឬ ប្រសិនបើដូច្នោះ អប្បមាទ នេះ ជាកំពូលនៃកុសលធម៌ពួកនោះ បានដូចម្តេច ។ ឆ្លើយថា ព្រោះអត្ថថា ជាហេតុឲ្យបាន ។ ពិតហើយ កុសលធម៌ទាំងនោះ បុគ្គលរមែងបាន ដោយ ការមិនប្រមាទ ព្រោះដូច្នោះ ការមិនប្រមាទនោះ ទើបឈ្មោះថា ជាកំពូលនៃ កុសលធម៌ទាំងនោះ ដោយហេតុនោះ ទើបត្រាស់ថា កុសលធម៌ទាំងអស់ នោះ មានការមិនប្រមាទជាមូល ។ បទថា ជង្គលានំ ប្រែថា ដែលសញ្ចរ ទៅសព្វផ្ទៃផែនដី ។ បទថា បណានំ បានដល់ សត្វមានជើង ។ បទថា បទជាតានិ ប្រែថា ស្នាមជើង ។ បទថា សមោធានំ គច្ឆន្តិ ប្រែថា រមែងប្រជុំចុះ ដាក់ចុះ ។ បទថា អគ្គមក្ខាយតិ ប្រែថា លោកពោលថា ប្រសើរ ។ បទថា យទិទំ មហន្តេត្តន សេចក្តីថា លោកពោលថា ប្រសើរ ព្រោះជាស្នាមជើងធំ មិនមែនពោលដោយគុណឡើយ ។ បទថា វស្សិកំ បានដល់ ផ្កាម្លិះ បានឮថា ព្រះបាទភាតិយមហារាជ ទ្រង់ស្តាប់ព្រះសូត្រនេះ ហើយ ទ្រង់បំណងនឹងសាកល្បង ទើបឲ្យយកផ្កាក្រអូបមកអប់ដោយក្លិន ៤ ប្រភេទ ក្នុងបន្ទប់នីមួយៗ ដាក់បាច់ផ្កាម្លិះទុកក្នុងបន្ទប់មួយ ធ្វើផ្កាដ៏សេសជា បាច់ទុកដោយជុំវិញផ្កាម្លិះនោះ ទ្រង់បើកទ្វារ ហើយចេញទៅខាងក្រៅ កាល ទ្រង់សម្រាកខាងក្រៅមួយស្របក់ ហើយបើកទ្វារចូល ក្លិនផ្កាម្លិះប៉ះព្រះ នាសិកមុនផ្កាទាំងពួង ។