ទុតិយនាថសូត្រ
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរជាបុគ្គលមានទីពឹង កុំ ជាបុគ្គលមិនមានទីពឹងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទីពឹង រមែង នៅជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ នាថករណធម៌ ( ធម៌ជាគ្រឿងធ្វើឲ្យមាន ទីពឹង ) នេះមាន ១០ យ៉ាង ។ នាថករណធម៌ ១០ យ៉ាងតើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ពួកភិក្ខុជាថេរៈក្តី តែងសម្គាល់នូវភិក្ខុនោះ ថាជាបុគ្គល គួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសម្គាល់នូវ ភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ភិក្ខុនេះ ជាអ្នក មានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ និងគោចារ ជា អ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុង សិក្ខាបទទាំងឡាយដែរ ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈអនុគ្រោះហើយ ដែលភិក្ខុជាកណ្តាលអនុគ្រោះហើយ ដែលភិក្ខុថ្មីអនុគ្រោះហើយ រមែងមាន សេចក្តីចម្រើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម្យ៉ាង មិនមានសេចក្តី សាបសូន្យឡើយ នេះឯងជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយ ទៀត ភិក្ខុជាពហុស្សូត ។ បេ ។ បានចាក់ធ្លុះល្អដោយទិដ្ឋិ ពួកភិក្ខុជាថេរៈតែង សម្គាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាល ក្តី … ពួកភិក្ខុថ្មីក្តី តែងសម្គាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀន ប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែល ខ្លួនបានស្តាប់ហើយ សន្សំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលម្អបទដើម លំអបទកណ្តាល លម្អបទចុង ប្រកាសនូវ