ទុតិយអរិយវាសសូត្រ

ក្បាលទី 31 · ទំព័រ 335

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ កម្មាសធម្មៈ របស់ពួកជនអ្នកដែនកុរុ ជិតដែនកុរុ ។ ក្នុងទីនោះឯង ព្រះដ៏មាន ព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមក ។ បេ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អរិយវាសៈនេះមាន ១០ យ៉ាង ដែលពួកព្រះអរិយៈ បានអប់រំហើយក្តី កំពុងអប់រំក្តី នឹងអប់រំក្តី ។ អរិយវាសៈ ១០ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអង្គ ៥ ប្រកបដោយអង្គ ៦ មានគ្រឿងរក្សាចិត្តតែមួយ មានធម៌ជាបង្ហែក ៤ បាន បន្ទោបង់នូវបច្ចេកសច្ចៈ បានលះបង់នូវការស្វែងរក ជ្រះស្រឡះហើយ មានការ ត្រិះរិះមិនកករល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ហើយ មានចិត្តផុតស្រឡះហើយ មានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានលះបង់ អង្គ ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះ កាមច្ឆន្ទៈ បានលះព្យាបាទ បានលះថីនមិទ្ធៈ បានលះឧទ្ធច្ចកុក្កុច្ចៈ បានលះ វិចិកិច្ឆា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានលះអង្គ ៥ យ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៦ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយភ្នែកហើយ មិនសោមនស្ស មិន ទោមនស្ស ជាបុគ្គលមានចិត្តព្រងើយ មានស្មារតី ដឹងខ្លួនគ្រប់ឥរិយាបថទាំង ៤ បានឮសំឡេងដោយត្រចៀក ។ បេ ។ បានធុំក្លិនដោយច្រមុះ បានជញ្ជក់រស ដោយអណ្តាត បានប៉ះផ្សព្វដោយកាយ បានដឹងធម្មារម្មណ៍ ដោយចិត្តហើយ មិនសោមនស្ស មិនទោមនស្ស ជាបុគ្គលមានចិត្តព្រងើយ មានស្មារតី ដឹងខ្លួន គ្រប់ឥរិយាបថទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៦ យ៉ាង នេះឯង