អដ្ឋកថាកាយសូត្រ
ក្បាលទី 31 · ទំព័រ 373
គប្បីជ្រាបវិនិច្ឆ័យក្នុងកាយសូត្រទី ៣ ដូចតទៅនេះ បទថា អាបន្នោ ហោតិ កញ្ចិទេវ ទេសំ សេចក្តីថា ជាអ្នកត្រូវចំណែកនៃអាបត្តិ ឯណានីមួយ ។ បទថា អនុវិច្ច បានដល់ ចូលទៅពិចារណា គឺមើលដោយ ជុំវិញហើយ ។ បទថា កាយទុច្ចរិតំ បានដល់ កាយទុច្ចរិត ៣ យ៉ាង ។ បទថា វចីទុច្ចរិតំ បានដល់ វចីទុច្ចរិត ៤ យ៉ាង ។ បទថា បបិកា ឥស្សា បានដល់ ការច្រណែនដ៏ថោកទាប ។ បទថា បញ្ញាយ ទិស្វា ទិស្វា បានដល់ សម្លឹងឃើញហើយ គប្បីលះដោយមគ្គប្បញ្ញា ព្រមដោយ វិបស្សនា ។ បទថា ឥជ្ឈតិ ប្រែថា សម្រេចព្រម ។ បទថា ឧបវាសស្សប ានដល់ ចូលទៅអាស្រ័យ ។ បទថា អភិភុយ្យ បានដល់ គ្របសង្កត់ ញាំញី ។ បទថា ឥរិយតិ បានដល់ ប្រព្រឹត្តទៅ ។ ក្នុងព្រះសូត្រនេះ ត្រាស់មគ្គ មួយអន្លើដោយវិបស្សនា ។