កសិណសូត្រ
ក្បាលទី 31 · ទំព័រ 381
ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈនេះមាន ១០ ប្រការ ។ កសិណាយតនៈ ១០ ប្រការ តើដូចម្តេចខ្លះ ។ បុគ្គលមួយពួក ដឹងបឋវីកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានគូ មិនមានប្រមាណ ១ បុគ្គលមួយពួក ដឹងអាបោកសិណ… ១ បុគ្គលមួយពួកដឹងតេជោកសិណ… ១ បុគ្គលមួយពួក ដឹងវាយោកសិណ… ១ បុគ្គលមួយពួកដឹងនីលកសិណ… ១ បុគ្គលមួយពួក ដឹងបីតកសិណ… ១ បុគ្គលមួយពួកដឹងលោហិតកសិណ… ១ បុគ្គលមួយពួក ដឹងឱទាតកសិណ… ១ បុគ្គលមួយពួកដឹងអាកាសកសិណ… ១ បុគ្គលមួយ ពួកដឹងវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានគូ មិនមាន ប្រមាណ ១ ។ ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈ មាន ១០ ប្រការនេះ ឯង ។ ៥