អដ្ឋកថាកសិណសូត្រ

ក្បាលទី 31 · ទំព័រ 382

គប្បីជ្រាបវិនិច្ឆ័យក្នុងកសិណសូត្រទី ៥ ដូចតទៅនេះ ឈ្មោះថា កសិណ ព្រោះអត្ថថា ទាំងមូល ឈ្មោះថា អាយតន ព្រោះអត្ថថា ជាខេត្តនៃធម៌ទាំងឡាយ មានកសិណនោះជាអារម្មណ៍ ឬព្រោះអត្ថថា តាំង ទុក ។ ហេតុនោះ ទើបឈ្មោះថា កសិណាយតន គឺជាប្រភពកើតនៃ អារម្មណ៍ដែលជាកសិណ ។ បទថា ឧទ្ធំ បានដល់ ងើយមើលអាកាស ខាងលើ ។ បទថា អធោ បានដល់ ឈ្ងោកមើលផែនដីខាងក្រោម ។ បទថា តិរិយំ បានដល់ កំណត់ជុំវិញ ដូចវាលស្រែ ។ ពិតហើយ ព្រះយោគាវ ចរ រូបខ្លះ ចម្រើនកសិណខាងលើបុណ្ណោះ រូបខ្លះ ចម្រើនខាងក្រោម រូបខ្លះ ក៏បោសយ៉ាងនេះ ដោយអាការនោះៗ ក្នុងទីជុំវិញ ដូចត្រូវការមើល រូបដែលមានពន្លឺ ដោយហេតុនោះ ទើបព្រះថេរៈពោលថា បឋវីកសិណមេកោ សញ្ជានាតិ ឧទ្ធំ អធោ តិរិយំ ។ បទថា អទ្វយំ នេះ លោកពោល ដើម្បីកសិណណាមួយ មិនប្រែជាដទៃ ឧបមាដូចកាលព្រះយោគាវចរចូលទៅកាន់ ទឹក គឺអាបោកសិណ គ្រប់ទិសក៏មានទឹកតែម្យ៉ាង មិនមានអ្វីដទៃ យ៉ាងណា បឋវីកសិណ ក៏ដូច្នោះដូចគ្នា រមែងជាបឋវីកសិណតែម្យ៉ាង មិនលាយ ដោយកសិណដទៃ ក្នុងកសិណទាំងពួង ក៏ន័យនេះដូចគ្នា ។ ពាក្យថា អប្បមាណំ នេះ លោកពោលដោយអំណាចការផ្សាយកសិណនោះៗ ទៅ មិនមានប្រមាណ ។ ពិតហើយ ព្រះយោគាវចរកាលផ្សាយកសិណនោះ ដោយចិត្ត រមែងផ្សាយទួទៅនោះឯង មិនកាន់យកប្រមាណថា នេះជាខាង ដើមរបស់កសិណនោះ នេះជាកណ្តាល ។ ក្នុងបទថា វិញ្ញាណកសិណំ នេះ វិញ្ញាណប្រព្រឹត្តទៅក្នុងអាកាស ដែលបើកកសិណ ពិតហើយ វិញ្ញាណនោះ លោកហៅថា វិញ្ញាណ គប្បីជ្រាបភាពជាខាងលើ ខាងក្រោម ទទឹង ក្នុង វិញ្ញាណ ដែលប្រព្រឹត្តទៅក្នុងវិញ្ញាណកសិណនោះ ដោយអំណាចអាកាស ដែលបើកកសិណ ។