អដ្ឋកថាកាឡីសូត្រ

ក្បាលទី 31 · ទំព័រ 386

គប្បីជ្រាបវិនិច្ឆ័យក្នុងកាឡីសូត្រទី ៦ ដូចតទៅនេះ បទថា កុមារីបញ្ហេសុ បានដល់ ក្នុងពាក្យសួររបស់ធីតាមារ ដែលនៅជាកុមារី ។ ត្រាស់ព្រះអរហត្តតែម្យ៉ាង ដោយបទទាំង ២ ថា អត្ថស្ស បត្តិ ហទយស្ស សន្តិ ការសម្រេចប្រយោជន៍ ជាការស្ងប់នៃព្រះហបឫទ័យ ។ បទថា សេនំ បានដល់ កងទ័ពកិលេស មានរាគៈជាដើម ។ បទថា បិយសាតរូបំ បាន ឈ្មោះយ៉ាងនេះ ក៏ព្រោះកិលេសកើតក្នុងវត្ថុទាំងឡាយ ដែលគួរស្រឡាញ់ និង គួរត្រេកអរ ។ បទថា ឯកោហំ ឈាយី សុខមានុពោធឹ សេចក្តីថា តថាគតបុណ្ណោះ នឹងស្គាល់កងទ័ពកិលេសយ៉ាងនេះ ទើបចូលឈាន ត្រាស់ដឹង បានដោយងាយ ។ បទថា សក្ខឹ សេចក្តីថា បានដល់ ប្រចក្សធម៌ដែល ដល់នូវការប្រចក្ស ។ បទថា សក្ខី ន សម្បជ្ជតិ កេនចិ មេ សេចក្តីថា តថាគតមិនមានមិត្តជាមួយបុគ្គលណាម្នាក់ឡើយ ។ បទថា បឋវីកសិណសមាបត្តិបរមា ខោ ភគិនិ ឯកេ សមណព្រាហ្មណា អត្ថាភិនិព្វត្តេសុំ សេចក្តីថា សមណព្រាហ្មណ៍ពួកមួយប្រកាន់ ថា បឋវីកសិណសមាបត្តិជាប្រយោជន៍ដ៏ក្រៃលែង ទើបធ្វើឲ្យកើត ។ បទថា យាវតា ខោ ភគិនិ បឋវីកសិណសមាបត្តិបរមតា សេចក្តីថា ភាព ដែលប្រយោជន៍ មានបឋវីកសិណសមាបត្តិ មានកំពូលខ្ពស់បំផុត ប្រមាណ ត្រឹមណា ។ បទថា តទភិញ្ញាសិ ភគវា បានដល់ ព្រះមានព្រះភាគទ្រង់ ដឹងច្បាស់នូវបឋវីកសិណសមាបត្តិនោះ ដោយការដឹងក្រៃលែងនូវប្រយោជន៍ នោះ ដោយព្រះបញ្ញា ។ បទថា អាទិមទ្ទស បានដល់ ទ្រង់បានឃើញ សមុទយសច្ច ។ បទថា អាទីនវមទ្ទស បានដល់ ទ្រង់បានឃើញទុក្ខសច្ច ។ បទថា និស្សរណមទ្ទស បានដល់ ទ្រង់បានឃើញនិរោធសច្ច ។ បទថា មគ្គាមគ្គញ្ញាណទស្សនមទ្ទស បានដល់ ទ្រង់ឃើញមគ្គសច្ច ។ បទថា