បឋមកោសលសូត្រ
ម្នាលភិក្ខុទាំងឡាយ ជនអ្នកនៅក្នុងកាសីជនបទ និងកោសល ជនបទ កំណត់ត្រឹមណា ដែនរបស់ស្តេចបសេនទិកោសលកំណត់ត្រឹមណា ស្តេចបសេនទិកោសល ប្រាកដថាជាអ្នកប្រសើរក្នុងដែននោះ ( កំណត់ត្រឹម ណោះ ) ។ ម្នាលភិក្ខុទាំងឡាយ បុន្តែស្តេចបសេនទិកោសល គង់មានសភាព ក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះហើយ រមែងនឿយណាយក្នុងការឋិតនៅក្នុងរាជសម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិតនៅក្នុងរាជសម្បត្តិនោះហើយ រមែងមិនត្រេកអរក្នុងភាពនៃខ្លួនជាស្តេច ក្នុងដែនកោសលដ៏ប្រសើរ ដោយ រាជសម្បត្តិឡើយ នឹងបាច់ពោលទៅថ្វីក្នុងរបស់ដ៏ថោកទាប ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយ គោចរទៅត្រឹមណា ទិសទាំងឡាយក៏ភ្លឺរុងរឿង កំណត់ត្រឹមណោះ លោកធាតុត្រឹមមួយពាន់ក្នុងលោក មួយពាន់នោះ មានព្រះចន្ទមួយពាន់ ព្រះអាទិត្យមួយពាន់ ស្តេចភ្នំសិនេរុ មួយពាន់ ជម្ពូទ្វីបមួយពាន់ អមរគោយានទ្វីបមួយពាន់ ឧត្តរកុរុទ្វីបមួយពាន់ បុព្វវិទេហទ្វីបមួយពាន់ មហាសមុទ្រ ៤ ពាន់ មហារាជ ៤ ពាន់ ចាតុម្មហារាជិកៈមួយពាន់ តាវត្តិង្សមួយពាន់ យាមៈមួយពាន់ តុសិតមួយពាន់ និម្មានរតីមួយពាន់ បរនិម្មិតវសវត្តីមួយពាន់ ព្រហ្មលោកមួយពាន់ ម្នាលភិក្ខុ ទាំងឡាយ លោកធាតុមួយពាន់ កំណត់ត្រឹមណា មហាព្រហ្មប្រាកដថាជា អ្នកប្រសើរក្នុងលោកធាតុមួយពាន់នោះ កំណត់ត្រឹមណោះ ។ ម្នាលភិក្ខុទាំងឡាយ បុន្តែមហាព្រហ្ម គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ ។ ម្នាលភិក្ខុ ទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែង នឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះ កាលនឿយណាយក្នុងការឋិតនៅ ក្នុងសម្បត្តិនោះ ហើយរមែងមិនត្រេកអរ ក្នុងភាពនៃខ្លួ