ទុតិយកោសលសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រឡប់មកពីច្បាំង ទ្រង់បានឈ្នះសង្រ្គាមហើយ ទ្រង់បាន តាមព្រះរាជបំណងហើយ ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ស្តេច ទៅកាន់អារាម ទ្រង់ស្តេចទៅដោយព្រះរាជយាន កំណត់ត្រឹមទីដែលបរយាន ទៅបាន រួចស្តេចទ្រង់ចុះអំពីព្រះរាជយាន ទ្រង់ស្តេចទៅដោយព្រះបាទទទេ ចូលទៅកាន់អារាម ។ សម័យនោះ ភិក្ខុទាំងឡាយជាច្រើនរូប កំពុងចង្រ្កម ក្នុងទីវាល ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ក៏ចូលទៅរកភិក្ខុ ទាំងឡាយនោះ លុះចូលទៅដល់ហើយ បានសួរភិក្ខុទាំងនោះដូច្នេះថា បពិត្រ ព្រះករុណាទាំងឡាយដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគអរហន្តសម្មា- សម្ពុទ្ធ ស្តេចគង់នៅក្នុងទីណា បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើន ដ្បិត យើងខ្ញុំមានប្រាថ្នាចង់គាល់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។ បពិត្រ មហារាជ វិហារនុ៎ះ មានទ្វារបិទហើយ សូមព្រះអង្គមានព្រះសូរសៀងតិច ស្តេចចូលទៅតាមទ្វារនោះ កុំរួសរាន់ពេក ចូលទៅកាន់របៀងសឹមគ្រហែម ហើយគោះសន្ទះទ្វារ ព្រះដ៏មានព្រះភាគនឹងទ្រង់បើកទ្វារថ្វាយព្រះអង្គ ។ គ្រា នោះ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះសូរសៀងតិច ហើយចូលទៅកាន់ វិហារដែលមានទ្វារបិទហើយ មិនបានរួសរាន់ ហើយទ្រង់ចូលទៅកាន់ របេងោ ហើយគ្រហែមគោះសន្ទះទ្វារ ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់បើកទ្វារ ។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅកាន់វិហារ ក្រាបចុះទៀប ព្រះបាទទាំងគូនៃព្រះដ៏មានព្រះភាគដោយព្រះសិរ្ស ហើយជប់នូវព្រះបាទទាំង គូ នៃព្រះដ៏មានព្រះភាគ ដោយព្រះឱស្ឋផង ទ្រង់ច្របាច់ដោយព្រះហស្តផង ទ្រង់ក្រាបទូលឲ