ឧព្វាហិកាសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 445

បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើប គួរសន្មតដោយឧព្វាហិកាកម្មវាចាបាន ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាង ទើបគួរសន្មតដោយឧព្វាហិកាកម្មវាចាបាន ។ ប្រកបដោយធម៌ ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ ជាអ្នកមាន សីលសង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារ និងគោចរ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ពហុស្សូតទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលម្អបទដើម លំអបទកណ្តាល លម្អបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធបរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមាន សភាពដូច្នោះ ភិក្ខុនោះក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុកដោយវាចា ( ស្ទាត់ជំនាញ ) ជាក់ច្បាស់ក្នុងចិត្ត ចេះដឹងល្អដោយទិដ្ឋិ ១ មិនតែប៉ុណ្ណោះ ទេ ទើបឯបាតិមោក្ខទាំងពីរយ៉ាង ក៏ភិក្ខុនោះចាំបានដោយពិស្តារ ចេះចែករំលែក បានដោយស្រួល ចេះស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ ជាអ្នកខ្ជាប់ខ្ជួន ឥតទើសទាល់ក្នុងផ្លូវវិន័យ ១ ជាអ្នកអង់អាច ដើម្បីធ្វើបុគ្គលទាំងពីរដែលជាសត្រូវនឹងគ្នា ឲ្យដឹងច្បាស់ ឲ្យពិនិត្យ ឲ្យពិចារណា ឲ្យឃើញ ឲ្យជ្រះថ្លាបាន ១ អ្នកឈ្លាសក្នុងការរម្ងាប់អធិករណ៍ ដែលកើតឡើងហើយ ១ អ្នកស្គាល់អធិករណ៍ ១ ស្គាល់ហេតុដែលកើត អធិករណ៍ ១ ស្គាល់ធម៌សម្រាប់រម្ងាប់អធិករណ៍ ១ ស្គាល់បដិបទាជា ដំណើរទៅកាន់ធម៌សម្រាប់រម្លត់អធិករណ៍ ១ ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយ ធម៌ ១០ យ៉ាងនេះឯង ទើបគួរសន្មតដោយឧព្វាហិកា