អដ្ឋកថា ឧព្វាហិកាសូត្រ
ក្បាលទី 31 · ទំព័រ 446
គប្បីជ្រាបវិនិច្ឆ័យក្នុងឧព្វាហិកាសូត្រទី ៣ ដូចតទៅនេះ បទថា ឧព្វាហិកាយ បានដល់ ដើម្បីជាប្រយោជន៍ដល់ការលើកឡើង ដើម្បីរម្ងាប់ អធិករណ៍ដែលមកដល់ហើយ ។ បទថា វិនយេ ខោ បន ឋិតោ ហោតិ បានដល់ ជាបុគ្គលតាំងនៅក្នុងលក្ខណៈនៃវិន័យ ។ បទថា អសំហិរោ បាន ដល់ មិនលះបង់នូវលទ្ធិរបស់ខ្លួន ដោយហេតុត្រឹមតែវាចារបស់បុគ្គលដទៃ ។ បទថា បដិពលោ បានដល់ ប្រកបដោយកម្លាំងកាយខ្លះ កម្លាំងវិជ្ជាខ្លះ ។ បទថា សញ្ញាបេតុំ បានដល់ ឲ្យយល់ព្រម ។ បទថា និជ្ឈាបេតុំ បាន ដល់ ឲ្យសម្លឹងមើល ។ បទថា បេក្ខាតុំ បានដល់ ឲ្យឃើញ ។ បទថា បសាទេតុំ បានដល់ ធ្វើឲ្យកើតសេចក្តីជ្រះថ្លាឯង ។ បទថា អធិករណំ