ឧបសម្បទាសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 447

បានដល់ អធិករណ៍ ៤ មានវិវាទាធិករណ៍ជាដើម ។ បទថា អធិករណសមុទយំ បានដល់ ហេតុកើតអធិករណ៍ មានមូលវិវាទជាដើម ។ បទថា អធិករណនិរោធំ បានដល់ រម្ងាប់អធិករណ៍ ។ បទថា អធិករណនិរោធគាមិនីបដិបទំ បានដល់ អធិករណសមថៈ ៧ យ៉ាង ។