អដ្ឋកថា និស្សយសូត្រ និងសាមណេរសូត្រ

ក្បាលទី 31 · ទំព័រ 449

និស្សយសូត្រទី ៥ និងសាមណេរសូត្រទី ៦ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើប គួរឲ្យនិស្ស័យបាន ។ បេ ។ គួរឲ្យសាមណេរបម្រើបាន ។ ម្នាលឧបាលិ ភិក្ខុ ប្រកបដោយធម៌ ១០ យ៉ាង គួរឲ្យសាមណេរបម្រើបាន ។ ប្រកបដោយធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ពហុស្សូត ។ បេ ។ ចេះដឹង ល្អដោយទិដ្ឋិ ១ មិនតែប៉ុណ្ណោះឡើយ បាតិមោក្ខក៏ភិក្ខុនោះចាំបានដោយពិស្តារ ចេះចែករំលែកបានដោយស្រួល ចាំស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយស្រួល តាមសូត្រ តាមអនុព្យញ្ជនៈ ១ អ្នកអង់អាចដើម្បីបម្រើ ឬឲ្យគេបម្រើននូវ អ្នកជំងឺ ១ អ្នកអង់អាចដើម្បីរម្ងាប់ ឬប្រើគេឲ្យរម្ងាប់នូវសេចក្តីអផ្សុក ១ អ្នកអង់អាចដើម្បីបន្ទោបង់សេចក្តីសង្ស័យ ដែលកើតឡើងហើយដោយធម៌ ១ អ្នកអង់អាចដើម្បីកម្ចាត់បង់នូវទិដ្ឋិ ដែលកើតឡើងហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីញ៉ាំងកុលបុត្ត ឲ្យសមាទានក្នុងអធិសីល ១ អ្នកអង់អាចដើម្បី ញ៉ាំងកុលបុត្ត ឲ្យសមាទានក្នុងអធិចិត្ត ១ អ្នកអង់អាចដើម្បីញ៉ាំងកុលបុត្ត ឲ្យសមាទានក្នុងអធិប្បញ្ញា ១ ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាង នេះឯង ទើបគួរឲ្យសាមណេរបម្រើបាន ។ ក្នុងនិស្សយសូត្រទី ៥ និងសាមណេរសូត្រទី ៦ មាន អត្ថងាយយល់ហើយ ។ អដ្ឋកថា និស្សយសូត្រទី ៥ ។