ឧបាលិសាមគ្គីសូត្រ និងអដ្ឋកថា
ក្បាលទី 31 · ទំព័រ 452
គប្បីជ្រាបវិនិច្ឆ័យក្នុងឧបាលិសង្ឃភេទសូត្រទី ៧ ដូចតទៅ នេះ បទថា វត្ថូហិ បានដល់ ហេតុទាំងឡាយ ។ បទថា អវកស្សន្តិ បាន ដល់ រុញចេញទៅ បោះចោលទៅ បែកចាកអំពីគ្នានូវបរិស័ទមួយចំណែក ។ បទថា បវកស្សន្តិ បានដល់ ច្រានចេញទៅ ហើយបណ្តេញចេញទៅ ។ បទថា អាវេនិកកម្មានិ ករោន្តិ បានដល់ ធ្វើសង្ឃកម្មបែកគ្នា ។