អដ្ឋកថា ឧបាលិសាមគ្គីសូត្រ

ក្បាលទី 31 · ទំព័រ 452

បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា សេចក្តីព្រមព្រៀង នៃសង្ឃៗ បពិត្រព្រះអង្គដ៏ចម្រើន សង្ឃព្រមព្រៀងគ្នា តើដោយហេតុប៉ុន្មានយ ៉ាង ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សម្តែងនូវសភាពមិនមែនធម៌ ថាមិនមែនធម៌ ១ សម្តែងនូវធម៌ថាជាធម៌ ១ សម្តែងនូវសភាពមិនមែនជា វិន័យថា មិនមែនជាវិន័យ ១ សម្តែងនូវវិន័យថាជាវិន័យ ១ សម្តែងនូវធម្ម- វិន័យ ដែលតថាគតមិនបានសម្តែង មិនបានពោលហើយ ថាជាធម្មវិន័យដែល តថាគតមិនបានសម្តែង មិនបានពោលហើយ ១ សម្តែងនូវធម្មវិន័យ ដែល តថាគតបានសម្តែង បានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតបាន សម្តែង បានពោលហើយ ១ សម្តែងនូវវត្ត ដែលតថាគតមិនបានសន្សំហើយ ថាជាវត្តដែលតថាគត មិនបានសន្សំហើយ ១ សម្តែងនូវវត្ត ដែលតថាគត បានសន្សំហើយ ថាជាវត្តដែលតថាគតបានសន្សំហើយ ១ សម្តែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ហើយ ១ សម្តែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្ត ១ ។ ភិក្ខុទាំងនោះ មិនដឹកនាំ មិនបង្ខំ មិនធ្វើនូវ សង្ឃកម្មផ្សេងគ្នា មិនសម្តែងនូវបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាង នេះឯង ។ ម្នាលឧបាលិ សង្ឃព្រមព្រៀងគ្នា ដោយហេតុប៉ុណ្ណេះឯង ។ ៥ ក្នុងឧបាលិសាមគ្គីសូត្រទី ៨ មានអត្ថងាយយល់ហើយ ។