អដ្ឋកថា អានន្ទសង្ឃភេទសូត្រ

ក្បាលទី 31 · ទំព័រ 454

គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាប ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ការបែក សង្ឃៗ បពិត្រព្រះអង្គដ៏ចម្រើន សង្ឃបែកគ្នា តើដោយហេតុប៉ុន្មានយ៉ាង ។ ម្នាលអានន្ទ ពួកភិក្ខុក្នុងសាសនានេះ សម្តែងនូវសភាពមិនមែនធម៌ ថាជាធម៌ ១ សម្តែងនូវធម៌ ថាមិនមែនជាធម៌ ១ សម្តែងនូវសភាពមិនមែនវិន័យ ថាជា វិន័យ ១ សម្តែងនូវវិន័យថា មិនមែនជាវិន័យ ១ សម្តែងនូវធម្មវិន័យ ដែល តថាគតមិនបានសម្តែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគត បានសម្តែង បានពោលហើយ ១ សម្តែងនូវធម្មវិន័យ ដែលតថាគត បានសម្តែង បានពោលហើយថា ជាធម្មវិន័យដែលតថាគត មិនបានសម្តែង មិនបានពោល វិញ ១ សម្តែងនូវវត្ត ដែលតថាគតមិនបានសន្សំហើយ ថាជាវត្តដែលតថាគត បានសន្សំហើយ ១ សម្តែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្តដែល តថាគតមិនបានសន្សំវិញ ១ សម្តែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ១ សម្តែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត វិញ ១ ។ ភិក្ខុទាំងនោះដឹកនាំបង្ខំ ធ្វើនូវសង្ឃកម្មផ្សេងគ្នា សម្តែងនូវបាតិមោក្ខ ផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះឯង ។ ម្នាលអានន្ទ សង្ឃបែកគ្នា ដោយ ហេតុបុណ្ណេះឯង ។