អដ្ឋកថា អានន្ទសង្ឃសាមគ្គីសូត្រ
បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា សេចក្តីព្រមព្រៀងគ្នានៃ សង្ឃៗ បពិត្រព្រះអង្គដ៏ចម្រើន សង្ឃព្រមព្រៀងគ្នា តើដោយហេតុប៉ុន្មានយ ៉ាង ។ ម្នាលអានន្ទ ពួកភិក្ខុក្នុងសាសនានេះ សម្តែងនូវសភាពមិនមែនធម៌ ថាមិនមែនធម៌ ១ សម្តែងនូវធម៌ថាជាធម៌ ១ សម្តែងនូវសភាពមិនមែនជា វិន័យ ថាមិនមែនជាវិន័យ ១ សម្តែងនូវវិន័យថាជាវិន័យ ១ សម្តែងធម្មវិន័យ ដែលតថាគតមិនបានសម្តែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែល តថាគតមិនបានសម្តែង មិនបានពោលហើយ ១ សម្តែងនូវធម្មវិន័យ ដែល តថាគតបានសម្តែង បានពោលហើយថា ជាធម្មវិន័យដែលតថាគត បាន សម្តែង បានពោលហើយ ១ សម្តែងនូវវត្តដែលតថាគតមិនបានសន្សំហើយ ថាជាវត្តដែលតថាគតមិនបានសន្សំហើយ ១ សម្តែងនូវវត្តដែលតថាគតបាន សន្សំហើយ ថាជាវត្តដែលតថាគតបានសន្សំហើយ ១ សម្តែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគតមិនបានបញ្ញត្ត ហើយ ១ សម្តែងនូវសិក្ខាបទដែលព្រះតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគតបានបញ្ញត្ត ១ ។ ភិក្ខុទាំងនោះ មិនដឹកនាំ មិនបង្ខំ មិនធ្វើ សង្ឃកម្មផ្សេងគ្នា មិនសម្តែងបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះ ឯង ។ ម្នាលអានន្ទ សង្ឃព្រមព្រៀងគ្នា ដោយហេតុប៉ុណ្ណេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែល បែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាទៅវិញនោះ តើទទួលផលដូចម្តេច ។ ម្នាល អានន្ទ ភិក្ខុនោះរមែងទទួលនូវបុណ្យដ៏ប្រសើរ ។ បពិត្រព្រះអង្គដ៏ចម្រើន បុណ្យដ៏ប្រសើរ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុនោះ រមែងបានរីករាយក្នុង ឋានសួគ៌ អស់មួយកប្ប ។