អដ្ឋកថា បឋមវិវាទមូលសូត្រ

ក្បាលទី 31 · ទំព័រ 461

បពិត្រព្រះអង្គដ៏ចម្រើន មូលហេតុនៃវិវាទ មានប៉ុន្មានយ៉ាង ។ ម្នាលឧបាលិ មូលហេតុនៃវិវាទមាន ១០ យ៉ាង ។ មូលហេតុនៃវិវាទ ១០ យ៉ាងតើដូចម្តេចខ្លះ ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សម្តែងនូវសភាព មិនមែនធម៌ ថាជាធម៌ ១ សម្តែងនូវធម៌ថា មិនមែនជាធម៌ ១ សម្តែងនូវ សភាពមិនមែនវិន័យ ថាជាវិន័យ ១ សម្តែងនូវវិន័យ ថាមិនមែនជាវិន័យ ១ សម្តែងនូវធម្មវិន័យ ដែលតថាគតមិនបានសម្តែង មិនបានពោលហើយ ថាជា ធម្មវិន័យ ដែលតថាគតបានសម្តែង បានពោលហើយ ១ សម្តែងនូវធម្មវិន័យ ដែលតថាគតបានសម្តែង បានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតមិន បានសម្តែង មិនបានពោលវិញ ១ សម្តែងនូវវត្តដែលតថាគត មិនបានសន្សំ ហើយ ថាជាវត្តដែលតថាគត បានសន្សំហើយ ១ សម្តែងនូវវត្តដែលតថាគត បានសន្សំហើយ ថាជាវត្តដែលតថាគត មិនបានសន្សំហើយ ១ សម្តែងនូវ សិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបាន បញ្ញត្តហើយ ១ សម្តែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាជា សិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ១ ។ ម្នាលឧបាលិ មូលហេតុ នៃវិវាទមាន ១០ យ៉ាងនេះឯង ។