អដ្ឋកថាកុសិនារាសូត្រ

ក្បាលទី 31 · ទំព័រ 467

គប្បីជ្រាបវិនិច្ឆ័យក្នុងកុសិនារាសូត្រទី ៤ នៃអក្កោសវគ្គទី ៥ ដូចតទៅនេះ ឈ្មោះថា កុសិនារាយំ បានដល់ នគរមានឈ្មោះយ៉ាងនោះ ជនទាំងឡាយ រមែងនាំពលីទៅសែន ដើម្បីជាប្រយោជន៍ដល់ទេវតាទាំងឡាយក្នុងទីនោះ ហេតុនោះ ទើបទីនោះ ឈ្មោះថា ពលិហរណ ជាទីនាំពលី ទៅបួងសួង ។ ក្នុងទីធ្វើពលីទៅបួងសួងនោះ ។ ក្នុងបទថា អច្ឆិទ្ទេន អប្បដិមំសេន ជាដើម គប្បីជ្រាបវិនិច្ឆ័យដូច្នេះថា ការប្រមាទ ឬអនេសនកម្ម មានវេជ្ជកម្មជាដើម ដែលភិក្ខុរូបណាមួយធ្វើហើយ កាយសមាចាររបស់ភិក្ខុ នោះ រមែងធ្លុះ ដូចស្នឹកត្នោតដែលកណ្តៀរជាដើមកាត់ហើយ និងឈ្មោះថា ខ្វះខាត ព្រោះអាចពាល់ត្រូវ គឺចាប់ទីណាមួយអូសមកបាន កាយសមាចារ ផ្ទុយគ្នា ឈ្មោះថា មិនមានឱកាសមិនខ្វះខាត ។ ចំណែកវចីសមាចារ ឈ្មោះ ថា ជាឱកាសខុសឆ្គង ព្រោះនិយាយកុហក និយាយចាក់ដោត និយាយសក សៀត ចោទដោយអាបត្តិ ដែលមិនមានមូលជាដើម វចីសមាចារផ្ទុយគ្នា ឈ្មោះថា មិនមានឱកាសមិនខ្វះខាត ។ បទថា មេត្តំ នុ ខោ មេ ចិត្តំ បានដល់ មេត្តាចិត្តដែលភិក្ខុកាត់កង្វល់បានមកដោយការប្រកបរឿយៗ នូវ កម្មដ្ឋានភាវនា ។ បទថា អនាឃាតំ បានដល់ វៀរអាឃាត អធិប្បាយថា កម្ចាត់អាឃាតដោយការសង្កត់ ។ បទថា កត្ថ វុត្តំ សេចក្តីថា សិក្ខាបទ នេះត្រាស់ត្រង់នគរណា ។ បទថា កាលេន វក្ខាមិ ជាដើម គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះថា ភិក្ខុឲ្យភិក្ខុដទៃធ្វើឱកាស ហើយចោទ ឈ្មោះថា ពោលដោយកាយ ។ ចោទ កណ្តាលសង្ឃ កណ្តាលគណៈ ត្រង់រោងស្លាក រោងយាគូ រោងភត្ត រោង ពិភាក្សា ផ្លូវភិក្ខាចារ និងសាលាឆាន់ ត្រង់សាលាសម្រាប់ចូលគាល់ ឬក្នុង គណៈពួកឧបដ្ឋាក បវារណា ឈ្មោះថា ពោលដោយមិនមែនកាល ពោល ដោយរឿងដែលពិត ឈ្មោះថា ពោលដោយរឿងពិត ពោលថា នែបា តាច