អដ្ឋកថា បវេសនសូត្រ

ក្បាលទី 31 · ទំព័រ 469

ម្នាលភិក្ខុទាំងឡាយ ទោស ១០ យ៉ាងនេះ រមែងមានក្នុងការចូលទៅ ខាងក្នុងរាជបុរី ។ ទោស ១០ យ៉ាងតើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាក្នុងលោកនេះ កំពុងគង់នៅជាមួយនឹងមហេសី បើភិក្ខុចូលទៅក្នុង ទីនោះ មហេសីបានឃើញភិក្ខុនោះ រមែងធ្វើនូវញញឹមឲ្យប្រាកដខ្លះ ភិក្ខុ ឃើញមហេសីហើយ ធ្វើនូវញញឹមឲ្យប្រាកដខ្លះ ព្រះរាជារមែងរង្កៀសក្នុងរឿង នោះយ៉ាងនេះថា ការកន្លងនូវមេថុន នៃអ្នកទាំងពីរនេះបានធ្វើហើយ ឬថា នឹង ធ្វើនូវការកន្លង នូវមេថុនមិនខាន ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ១ ក្នុងការចូលទៅក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជាជាបុគ្គល មានកិច្ចច្រើន មានការងារច្រើន ទ្រង់ស្តេចទៅប្រោសប្រាណស្ត្រីណាមួយ ហើយក៏ភ្លេចទៅ ឯស្ត្រីនោះក៏មានគភ៌ ដោយព្រះរាជានោះ ព្រះរាជារមែងរង្កៀស ក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ២ ក្នុងការចូលទៅខាងក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រតនៈណាមួយក្នុងរាជបុរីបាត់ទៅ ព្រះរាជារមែងរង្កៀសក្នុង រឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែ បព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៣ ក្នុងការចូលទៅខាងក្នុងរាជបុរី ។ ម្នាលភិក្ខុទាំងឡាយ មួយ ទៀត រឿងរាវទាំងឡាយ ដែលព្រះរាជាត្រូវបិទបាំងទុកខាងក្នុង មាននៅខាងក្នុង បុរីរបស់ព្រះរាជា ត្រឡប់បែកខ្ចរខ្ចាយទៅខាងក្រៅ ព្រះរាជាទ្រង់រង្កៀស ក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាក