សក្កសូត្រ

ក្បាលទី 31 · ទំព័រ 473

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះ ពួកសក្យឧបាសកជាច្រើន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងថ្ងៃឧបោសថនោះ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះពួកសក្យឧបាសក អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ បានរក្សាឧបោសថប្រកបដោយអង្គ ៨ ដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ជួនកាលយើងទាំងឡាយ បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាលយើងទាំងឡាយ មិនបានរក្សា ។ ម្នាលសក្យៈ ទាំងឡាយ អ្នកទាំងឡាយនោះ ពេញជាឥតលាភហើយ ការបាននូវអត្តភាពជា មនុស្ស អ្នកទាំងឡាយនោះ បានដោយកម្រ ដ្បិតថា អ្នកទាំងឡាយ ជួនកាល ក៏បានរក្សាឧបោសថប្រកបដោយអង្គ ៨ ជួនកាល ក៏មិនបានរក្សា ក្នុងជីវិត ប្រកបដោយសោក និងភ័យ ក្នុងជីវិតប្រកបដោយមរណៈ និងភ័យយ៉ាងនេះ ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះដូចម្តេច ។ បុរស ក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបានកន្លះកហាបណៈ ដោយហេតុនៃការងារ ណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ ដោយសេចក្តីព្យាយាមដែរឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាល សក្យៈទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះដូចម្តេច ។ បុរសក្នុង លោកនេះ ក្នុង ១ ថ្ងៃ រកបាន ១ កហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ ដោយសេចក្តីព្យាយាមដែរឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសក្យៈ ទាំងឡាយ អ្នកទាំងឡាយ សម្គាល់នូវហេតុដូចម្តេច ។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបាន ២ កហាបណៈ ដោយហេតុនៃការងារណាមួយ ដែល មិនប៉ះពាល់