អដ្ឋកថាសក្កសូត្រ

ក្បាលទី 31 · ទំព័រ 477

គប្បីជ្រាបវិនិច្ឆ័យក្នុងសក្កសូត្រទី ៦ ដូចតទៅនេះ បទថា សោកសភយេ ប្រែថា មានភ័យព្រោះសេចក្តីសោក ។ បាឋៈថា សោកភយេ ដូច្នេះក៏មាន ។ ក្នុងបទទី ២ ក៏មានន័យនេះដូចគ្នា ។ បទថា យេន កម្មដ្ឋានេន សេចក្តីថា បណ្តាការងារទាំងឡាយ មានការភ្ជួរ ការលក់ដូរ ជាដើម ការងារណាមួយ ។ បទថា អនាបជ្ជ អកុសលំ សេចក្តីថា មិន ដល់អកុសលណាមួយ ។ បទថា និព្វិសេយ្យ បានដល់ គប្បីឲ្យកើតឡើង មិនគប្បីឲ្យបាត់បង់ទៅ ។ បទថា ទក្ខោ ប្រែថា អ្នកឈ្លាស ។ បទថា ឧដ្ឋានសម្បន្នោ បានដល់ ដែលប្រកបដោយសេចក្តីព្យាយាម ។ បទថា អលំ វចនាយ ប្រែថា គួរនឹងពោល ។ បទថា ឯកន្តសុខប្បដិសំវេទី វិហរេយ្យ សេចក្តីថា ទទួលសោយសុខផ្លូវកាយ និងផ្លូវចិត្តដោយចំណែកមួយ ដោយ ញាណ ។ បទថា អនិច្ចា បានដល់ មានហើយ ក៏មិនមាន ។ បទថា តុច្ឆា បានដល់ វៀរចាកការឆ្អែតក្នុងចិត្ត ។ បទថា មុសា បានដល់ កាម សូម្បី កន្លង ហាក់បីដូចជាទៀង ស្អាត និងសុខ ក៏មិនជាយ៉ាងនោះ ហេតុនោះ ទើប ឈ្មោះថា មោសធម្មា បានដល់ មានការវិនាសទៅជាសភាវៈ ព្រោះដូច្នោះ ទើបទ្រង់ចង្អុលបង្ញាញថា អាស្រ័យកាមទាំងនោះ ទើបកើតទុក្ខ ។ បទថា វោ ក្នុងពាក្យថា ឥធ ខោ បន វោ នេះ ត្រឹមតែជានិបាត ។ បទថា អបណ្ណកំ វា សោតាបន្នោ សេចក្តីថា ឬថា ជាសោតាបន្នបដិបត្តិមិនខុសដោយចំណែក មួយ ។ បុគ្គលនោះធ្វើឈានឲ្យកើតហើយ ក៏ទៅព្រហ្មលោក ឬសោយសុខ ដោយចំណែកមួយ ។ ក្នុងកាមាវចរ ៦ ជាន់ ។ ក្នុងព្រះសូត្រនេះ ព្រះសាស្តា ត្រាស់គុណរបស់ឧបោសថប្រកបដោយអង្គ ៨ ។