អដ្ឋកថា មហាលិសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ គ្រានោះ លិច្ឆវីឈ្មោះមហាលិ បានចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះលិច្ឆវីឈ្មោះមហាលិ អង្គុយក្នុងទីសមគួរ ហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះ អ្វីជាហេតុ អ្វីជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅនៃ កម្មដ៏លាមក ។ ម្នាលមហាលិ លោភៈជាហេតុ លោភៈជាបច្ច័យ នៃកិរិយា ធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅនៃកម្មដ៏លាមក ម្នាលមហាលិ ទោសៈ ជាហេតុ ទោសៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ មោហៈជាហេតុ មោហៈជាបច្ច័យ នៃកិរិយាធ្វើ នូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅនៃកម្មដ៏លាមក ម្នាលមហាលិ អយ្យោនិសោមនសិការ ( ការមិនបានធ្វើទុកក្នុងចិត្តដោយឧបាយ ) ជាហេតុ អយ្យោនិសោមនសិការជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ម្នាលមហាលិ ចិត្តដែលបុគ្គលតម្កល់ខុសជាហេតុ ចិត្តដែល បុគ្គលតម្កល់ខុសជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅ នៃកម្មដ៏លាមក ។ ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ នៃកិរិយាធ្វើនូវ កម្មដ៏លាមក នៃកិរិយាប្រព្រឹត្តទៅនៃកម្មដ៏លាមក ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះអ្វីជាហេតុ អ្វីជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តទៅនៃកម្ម ដ៏ល្អ ។ ម្នាលមហាលិ អលោភៈ ( ការមិនលោភ ) ជាហេតុ អលោភៈជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តទៅនៃកម្មដ៏ល្អ ម្នាលមហាល