អដ្ឋកថាអភិណ្ញប្បច្ចវេក្ខណធម្មសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអភិណ្ហប្បច្ចវេក្ខណធម្មសូត្រទី ៨ ដូច្នេះ បទថា បព្វជិតេន បានដល់ ដែលលះឃរាវាស គឺការគ្រប់គ្រងផ្ទះ ចូល ដល់ការបួសក្នុងព្រះសាសនា ។ បទថា អភិណ្ញំ ប្រែថា រឿយៗ ញយៗ ។ បទថា បច្ចវេក្ខិតព្វា ប្រែថា គប្បីពិចារណាមើល គប្បីកំណត់មើល ។ បទថា វេវណ្ណិយំ ប្រែថា មានភេទផ្សេង មានរូបរាងផ្សេងៗ ។ ការមាន ភេទផ្សេងនោះ មាន ២ យ៉ាង គឺការមានភេទផ្សេងដោយសរីរៈ ១ ការមានភេទផ្សេងដោយបរិក្ខារ ១ បណ្តាការមានភេទផ្សេង ២ យ៉ាងនោះ ការមានភេទផ្សេងដោយសរីរៈ គប្បីជ្រាបបានដោយការកោរសក់ និងពុត មាត់ ។ មុនបួសក៏ស្លៀកសំពត់ ត្រូវប្រើសំពត់ល្អ សាច់ម៉ដ្ឋ ជ្រលក់ពណ៌ ផ្សេងៗ សូម្បីបរិភោគ ក៏ត្រូវបរិភោគរសឆ្ងាញ់ផ្សេងៗ ដាក់ភាជនៈមាស និងប្រាក់ សូម្បីដេក ឬអង្គុយ ក៏ត្រូវដេក និងអង្គុយយ៉ាងល្អ ក្នុងបន្ទប់ដ៏ ស្អាត សូម្បីប្រកបថ្នាំ ក៏ត្រូវប្រើសប្បិ នវនីតជាដើម តាំងអំពីបួសហើយ ចាំបាច់ត្រូវស្លៀកសំពត់ដែលកាត់ដាច់ សំពត់ប៉ះ សំពត់ជ្រលក់ទឹកម្ចត់ ឆាន់ តែបាយដែលលាយក្នុងបាត្រដែក ឬបាត្រដី ត្រូវដេកលើគ្រែដែលក្រាល ដោយស្មៅជាដើម ក្នុងសេនាសនៈ មានគល់ឈើជាដើម ចាំបាច់ត្រូវអង្គុយ លើកំណាត់ស្បែក និងកន្ទេលផែងជាដើម ចាំបាច់ត្រូវប្រកបថ្នាំ ដោយទឹក មូត្រស្អុយជាដើម ។ គប្បីជ្រាបការមានភេទផ្សេងដោយបរិក្ខារក្នុងសេចក្តីនេះ ដោយប្រការដូច្នេះ ។ បព្វជិតពិចារណាយ៉ាងនេះ រមែងលះកោបៈ គឺការ អាក់អន់ និងមានះ គឺការប្រកាន់ខ្លួនបាន ។ បទថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិតគប្បីពិចារណា យ៉ាងនេះថា ភាពជាអ្នករស់នៅដោយបច្ច័យ ៤ ចាំបាច់ទាក់ទងក្នុងអ្នកដទៃ ឥរិយាបថក៏សមគួរ អាជីវៈក៏បរិសុទ្ធ ទាំងជាការគោរពក