សរីរដ្ឋធម្មសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 488

ម្នាលភិក្ខុទាំងឡាយ ធម៌ដែលឋិតនៅក្នុងសរីរៈ ១០ យ៉ាង នេះ បព្វជិតគប្បីពិចារណារឿយៗ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺត្រជាក់ ១ ក្តៅ ១ សេចក្តីឃ្លាន ១ ស្រេក ១ ឧច្ចារៈ ១ បស្សាវៈ ១ សង្រួម កាយ ១ សង្រួមវាចា ១ សង្រួមក្នុងការចិញ្ចឹមជីវិត ១ ភវសង្ខារដែលនាំ សត្វឲ្យកើតក្នុងភពទៀត ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ដែលឋិតនៅក្នុងសរីរៈ ។ ៥